Saturday, July 27, 2013

Pin It

Widgets

សកម្មភាពឃោសនានៅរាជធានីភ្នំពេញ



គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ ហែក្បួន​​ថ្ងៃដំបូង​​ដើម្បី​ឃោសនាការបោះឆ្នោត​ ដែលមាន​អ្នកចូលរួម​​ជាង​​២​ពាន់​​នាក់ ចេញពី​​ស្នាក់​ការ​កណ្តាល​​គណបក្ស​នៅ​ផ្សារ​មាន់​​អាំង ហែ​ទៅ​តំបន់​ផ្សេង​​​ទៀត​​នៅ​រាជ​ធានី​​ភ្នំ​ពេញ និង​ចេញ​​តាម​​គោលដៅ​​នៅ​តាម​​បណ្តា​​ខេត្ត​។ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​នេះ សមាជិក​​គណបក្ស​​សម្ព័ន្ធ​ដើម្បី​​ប្រជា​ធិប​តេយ្យ ប្រមាណ២​ពាន់​ជួបជុំគ្នា​ស្នាក់​គណបក្ស ដែល​មាន​ពាក់​អាវ និង​មួក សញ្ញា​ជួង ជា​និមិត្ត​សញ្ញា​។ ក្នុងពិធី​ជួបជុំ និង​​ហែ​ក្បួន​នេះ ដឹកនាំ​ដោយ ​លោក ខឹម វាសនា ជាប្រធាន​បក្ស​។​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហែក្បួនមាន​រថយន្ត​  រួមទាំង​ម៉ូតូ និងម៉ូតូ​កង់​បី កង់។ ហើយនឹងមាន​ខិតប័ណ្ណ សម្រាប់​​​​ចែក និងឧបករណ៍​បំពង​សំឡេង ដើម្បី​ផ្សព្វផ្សាយ​ពី​​គោល​ន​យោ​បាយ​​​បក្ស​។
សូមចុច Link នេះដើម្បីមើលវីដេអូ ៖ http://www.youtube.com/watch?v=Bev8bZxbkWQ&feature=youtu.be



























































Share/Bookmark

0 comments:

Post a Comment

 
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ © ២០១៣ រក្សាសិទ្ធិគ្រប់យ៉ាង